ការវះកាត់កែរសម្ឆស្សជារឿយៗនៅកម្ពុជា ធ្វើទ្បើងដោយគ្រូពេទ្យគ្មានជំនាញ ដែលបានបណ្តាលឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋជារឿយៗ។
ការវះកាត់កែសម្ឆស្សផ្ទៃមុខ មានច្រើនបែបសណ្ឋាន ដូចជា ការវះកាត់ច្រមុះ ចង្កា ត្របកភ្នែក ប៉ុន្តែនៅក្នុងអត្ថបទលេខនេះ អ្នកយកព៌តមានប្រចាំគេហទំព័រសុខភាពកម្ពុជា បានលើកយកការវះកាត់ច្រមុះមកបកស្រាយ ដើម្បីឲ្យអ្នកមានបំណងកែខ្ទង់ច្រមុះដឹងពីផលវិបាក និងភាពវិជ្ជមានទទួលបានពីការវះកាត់កែច្រមុះ។
លោកវេជ្ជបណ្ឌិតWoojin Kimអ្នកឯកទេសកែសម្ឆស្សជនជាតិកូរ៉េដែលបានមកបើកគ្លីនិកឈ្មោះសាមសុង នៅទីក្រុងភ្នំពេញបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា ការវះកាត់កែខ្ទង់ច្រមុះគួរធ្វើទ្បើងសម្រាប់មនុស្ស ដែលមានវ័យចាប់ពី២០ឆ្នាំទ្បើងទៅ ព្រោះការប្រើអ៊ីនព្លែនចូលក្នុងសាច់ ធ្វើឲ្យអ្នកខ្លះមានបញ្ហាអាលែកហ្ស៊ី និងអ្នកខ្លះមិនមានបញ្ហាអ្វីនោះទេ។លោកបន្តថា ទោះជាយ៉ាងណាហូតមកទល់ពេលនេះការអាលែកហ្ស៊ី បណ្តាលមកពីការបញ្ចូលអ៊ីនព្លែនចូលក្នុងសាច់ បណ្តាលឲ្យកើតជំងឺមហារីកនោះទេ។
លោកបានលើកយកបទពិសោធន៍នៅប្រទេសកូរ៉េយកមកបញ្ជាក់ថា មានសិស្សអនុវិទ្យាល័យ និងវិទ្យាល័យនៅប្រទេសកូរ៉េជាច្រើន បានរកសេវាកែខ្ទង់ច្រមុះ នៅពេលពួកគេមានវ័យនៅក្មេងខ្ចីនៅទ្បើយ។ អាយុក្រោម២០ឆ្នាំគឺជាវ័យដែលច្រមុះ មិនទាន់មានការប្រែប្រួលពិតប្រាកដនៅទ្បើយ តែវ័យចាប់ពី២០ឆ្នាំទ្បើងទៅ ទើបទម្រង់ច្រមុះមិនមានការប្រែប្រួល។លោកបន្ត មានអ្នកខ្លះពេលវ័យនៅក្មេងខ្ចី ច្រមុះរបស់ពួកគេមានរូបរាងកំប៉ិត តែនៅពេលពួកគេពេញវ័យបែរជាច្រមុំរបស់ពួកគេមានទម្រង់ស្អាតទៅវិញ។
លោកបញ្ជាក់ថា “ការកែសម្ឆស្សវាមិនស្រស់ស្អាតនោះទេ ទុកសម្រស់ធម្មជាតិគឺវាស្អាតជាង ហើយការកែសម្ឆស្សបានបង្កផលវិបាកជាច្រើន ប្រសិនជាអ្នកកែសម្ឆស្សធ្វើការកែសម្ឆស្ស ជាមួយគ្រូពេទ្យគ្មានជំនាញ និងសម្ឆស្សឧបករណ៍វះកាត់មិនបានធ្វើការសំលាប់មេរោគឲ្យបានត្រឹមត្រូវ”។
លោកវេជ្ជបណ្ឌិតWooJing Kimបានបន្តថា ប្រសិនជាលោកអ្នកចង់ស្អាត គួរតែធ្វើបន្តិចបន្តួចបានហើយ តែបើចង់បានច្រមុះតូច និងមានខ្ទង់ខ្ពស់គឺមិនស្រស់ស្អាតនោះទ្បើយ ព្រោះវាអាចមិនសមនឹងទម្រង់មុខ(ជួនកាលមុខធំច្រមុះតូច)ដូចនេះអ្នកមានបំណងកែច្រមុះ ត្រូវតែគិតឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តកែច្រមុះ និងត្រូវទទួលយកនូវលទ្ឋផលក្រោយពេលកែរួច។ លោកបន្តថា ម្យ៉ាងទៀតក្រោយពេលកែរួច អ្នកកែច្រមុះត្រូវការពារច្រមុះ មិនឲ្យប៉ះពារអ្វីរយៈពេល៤៨ម៉ោងដើម្បីការពារការប៉ះពារណាមួយ ដែលធ្វើមិនឲ្យមានលទ្ឋផលល្អក្រោយពេលកែរួច។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com
អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៥
No comments:
Post a Comment