Menu

Thursday, September 3, 2015

ល្បង​ប្រាជ្ញា

អ្នកអាចសាកល្បងនិងមើលល្បងប្រាជ្ញាទាំងនេះដើម្បីជាប្រយោជន៍់
(១) ប្រសិន​បើ​គេ​ដាក់​កាក់​​មួយ​ចូល​ទៅ​ក្នុង​ដប រួច​យក​គម្រប​បិទ​ឲ្យ​ជិត។ តើ​ធ្វើ​ដូច​ម្តេច​ទើប​អាច​យក​កាក់​ចេញ​បាន​ដោយ​មិន​បាច់​ បើក​គម្រប​ចេញ និង​មិន​ឲ្យ​បែក​ដប?
ដំ​គម្រប​ចូល​ក្នុង​ដប​វិញ រួច​ចាក់​កាក់​ចេញ​មក (លក្ខខណ្ឌ​គេ​មិន​ឲ្យ​បើក​គម្រប​ តែ​មិន​បាន​ហាម​មិន​ឲ្យ​រុញ​គម្រប​ចូល​ក្នុង​ទេ)
(២) អ្នក​ស្ថិត​ក្នុង​បន្ទប់​មួយ​ដែល​មាន​ទ្វា​៨។ ក្នុង​ទ្វា​នីមួយៗ​មាន​តោ​ពីរ​ក្បាល​ដែល​ឃ្លាន​ចំណី​អស់​រយៈ​ពេល​៣០​ឆ្នាំ​ មក​ហើយ។ តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្តេច​ទើប​អាច​ចេញ​ក្រៅ​បាន?
ដើរ​ចេញ​តាម​ទ្វា​ធម្មតា ព្រោះ​តោ​ដែល​អត់​ចំណី​៣០​ឆ្នាំហើយ  គឺ​ស្លាប់​គ្មាន​សល់​ទេ។
(៣) ហេតុអ្វី​បាន​ជា ១២ បូក ១ ចេញ​ជា ១?
ព្រោះ ម៉ោង​ ១២ បូក ថែម ១​ម៉ោង ចេញ​ជា ម៉ោង​១
(៤) បុរស​ម្នាក់​សម្លឹង​មើល​តាម​បង្អួច​នៅ​ជាន់​ទី​១០។ ដោយ​នឿយ​ណាយ​ពេក​ក៏​លោត​ចេញ​តាម​បង្អួច។ តែ​ពេល​ធ្លាក់​ចុះ​មក​គាត់​គ្មាន​របួស​សោះ។ គ្មាន​ពូក ខ្នើយ ឬ​អ្វី​មួយ​ជួយ​ទប់​ល្បឿន​គាត់​ទេ ហេតុ​អ្វី​បាន​ជា​គាត់​មិន​ស្លាប់?
ព្រោះ​គាត់​ជា​អ្នក​ជូត​កញ្ចក់​ពី​ខាង​ក្រៅ​អគារ ដោយ​នឿយ​ហត់​ពេក​គាត់​ក៏​បើក​បង្អួច​ហើយ​លោត​ពី​ខាង​​ក្រៅ​ចូល​ក្នុង​អគារ​វិញ

(៥) បរុស​ម្នាក់​ចង់​ឆ្លង​ស្ទឹង​មួយ។ គាត់​មាន​មាន់​មួយ​ក្បាល ចចក​មួយ​ក្បាល និង​ពោត​មួយ​បាវ។ គាត់​មាន​ទូក​មួយ​សម្រាប់​ឆ្លង​ តែ​ទូក​នោះ​តូច​ណាស់ ក្នុង​មួយ​លើក​ អាច​ដឹក​បាន​តែ​មនុស្ស​ម្នាក់​និង​របស់​មួយ​ក្នុង​ចំណោម​របស់​ទាំង​បី។ ប្រសិន​បើ​គាត់​ទុក​ចចក​ចោល​ជាមួយ​មាន់ ហើយ​យក​ពោត​ទៅ​មុន ចចក​នឹង​ស៊ី​មាន់។ ប្រសិន​បើ​គាត់​មាន់​ចោល​ជាមួយ​ពោត ហើយ​យក​ចចក​ទៅ​មុន​ មាន់​នឹង​ស៊ី​ពោត​អស់។ តើ​គាត់​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​យក​​របស់​ទាំង​នោះ​ទៅ​ដល់​ត្រើយ​​ ដោយ​មិន​ឲ្យ​បាត់​បង់​ណា​មួយ?
ដំបូង​គាត់​ត្រូវ​យក​មាន់​ឆ្លង​ទៅ​មុន។
បន្ទាប់​មក​ យក​ចចក​​ឆ្លង​ទៅ​មួយ​ទៀត។ ពេល​ទៅ​ដល់​ត្រើយ​ម្ខាង​ គាត់​ទុក​ចចក​ រួច​យក​មាន់​ឆ្លង​មក​វិញ​តាម​ខ្លួន។
រួច​ហើយ​ទុក​មាន់​ចោល រួច​យក​ពោត​ ឆ្លង​ទៅ​ជាមួយ។ ពេល​ដល់​ត្រើយ​ទុក​ពោត​ ចោល​ជាមួយ​ចចក រួច​ឆ្លង​ខ្លួន​ទទេ​មក​យក​មាន់ទៅ​ជាមួយ​វិញ​ជា​ការ​ស្រេច។
(៦) នៅ​ក្នុង​រោង​សេះ​មួយ​មាន​ទាំង​មនុស្ស​និង​សេះ។ គេ​ឃើញ​មាន​ក្បាល​២២ និង​ជើង​៧២។ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​និង​​សេះ​ប៉ុន្មាន​ក្បាល?
មនុស្ស​៨​នាក់ និង​ សេះ​១៤​ក្បាល។ ១៤X១៤ បូក​នឹង ៨X២ ស្មើ​នឹង​ ៧២​ជើង។
(៧) តើ​អ្នក​ហ៊ាន​ភ្នាល់​ជាមួយ​ខ្ញុំ​ទេ អ្នក​ណា​ចាញ់​ត្រូវ​​បង់​ប្រាក់​១​ដុល្លារ អ្នក​ណា​ឈ្នះ​បាន​ប្រាក់​១​ដុល្លារ? ភ្នាល់​ថា​ ប្រសិន​បើ​អ្នក​ឲ្យ​ប្រាក់​ខ្ញុំ​ ២​ដុល្លារ ខ្ញុំ​នឹង​ឲ្យ​ទៅ​អ្នក​វិញ​ ៣​ដុល្លារ​។ សូម​គិត​ឲ្យ​ច្បាស់​មុន​នឹង​ភ្នាល់។
អ្នក​មិន​គួរ​ភ្នាល់​ទេ​ ព្រោះ បើ​អ្នក​ឈ្នះ​ មាន​ន័យ​ថា​អ្នក​ខាត​ប្រាក់ ។ សូម​ពិចារណាៈ អ្នក​ឲ្យ​ប្រាក់​មក​ខ្ញុំ​ ២​ដុល្លារ ហើយ​ខ្ញុំ​ឆ្លើយ​វិញ​ថា ខ្ញុំ​ចាញ់​ហើយ​ខ្ញុំ​មិន​ហ៊ាន​ឲ្យ​អ្នក​៣​ដុល្លារ​ទេ។ ក្នុង​ករណី​នេះ​ខ្ញុំ​ជា​អ្នក​ចាញ់​ដូច្នេះ​ខ្ញុំ​ត្រូវ​បង់​ប្រាក់​ភ្នាល់ ១​ដុល្លារ។ ខ្ញុំ​បាន​ប្រាក់​ពី​អ្នក​២​ដុល្លារ​រួច​ជា​ស្រេច​ ដូច្នេះ​គ្រាន់​តែ​ដក​១​ដុល្លារ​ឲ្យ​អ្នក​វិញ​ជា​ការ​ស្រេច។ សរុប​ទៅ​ខ្ញុំ​ចំណេញ​១​ដុល្លារ​ អ្នក​ខាត​១​ដុល្លារ។
(៨) ប្រសិន​បើ​អ្នក​ទៅ​មើល​កុន​ជាមួយ​មិត្ត​ភក្តិ​​ពីរ​នាក់​ ហើយ​អ្នក​ជា​អ្នក​ចេញ​ប្រាក់​ទិញ​សំបុត្រ។ តើ​មួយ​ណា​ចំណាយ​អស់​តិច​ជាង (១)​ទៅ​មើល​កុន​ពីរ​លើក ម្តង​ទៅ​មួយ​មិត្ត​ភក្តិ​ម្នាក់ ហើយ​លើក​ក្រោយ​ទៅ​ជាមួយ​​ម្នាក់​ទៀត (២)​យក​មិត្ត​ទាំង​ពីរ​នាក់​ទៅ​មើល​កុន​ជាមួយ​អ្នក​ក្នុង​ពេល​តែ​មួយ។
ចំណាយ​អស់​តិច​ជាង​ប្រសិន​បើ​អ្នក​យក​មិត្ត​ទាំង​ពីរ​ទៅ​មើល​កុន​ ជាមួយ​អ្នក​ក្នុង​ពេល​តែ​មួយ ព្រោះ​ត្រូវ​ទិញ​សំបុត្រ​តែ​បី។ ប្រសិន​បើ​យក​មិត្ត​ទៅ​មើល​កុន​ជាមួយ​អ្នក​ម្តង​ម្នាក់​នោះ​ អ្នក​ត្រូវ​ទិញ​សំបុត្រ​ដល់​ទៅ​បួន។
(៩)​ ថៅកែ​រោង​ចក្រ​មួយ​ត្រូវ​ជិះ​យន្ត​ហោះ​ទៅ​​រក​ស៊ី​នៅ​ក្រៅ​ប្រទេស។ ចៃ​ដន្យ​ព្រឹក​នេះ​គាត់​ភ្លេច​ឯកសារ​មួយ​ចំនួន​នៅ​រោងចក្រ គាត់​ក៏​ប្រញាប់​ទៅ​យក​ជា​បន្ទាន់​ព្រោះ​ខ្លាច​ខក​ជើង​យន្ត​ហោះ។ ស្រាប់​តែ​ទៅ​ដល់​រោង​ចក្រ​ មាន​អ្នក​យាម​​ម្នាក់​រត់​ចេញ​មក​​ឃាត់​គាត់​កុំ​ឲ្យ​ជិះ​យន្ត​ហោះ ទៅ​ក្រៅ​ប្រទេស​ឲ្យសោះ​ ដោយ​ហេតុ​ផល​ថា​​យប់​​ម៉ិញ​ខ្លួន​យល់​សប្តិ​​ឃើញ​ដូច​ភ្នែក​ស្រស់​ថា​យន្ត​ ហោះ​នោះ​ធ្លាក់។ លោក​ថៅ​កែ​ ក៏​ស្តាប់​តាម​ដោយ​មិន​​ហោះ​ហើរ​ទៅ​ក្រៅ ប្រទេស​ឡើយ។ មែន​យន្ត​ហោះ​នោះ​ ក៏​ធ្លាក់​ដូច​យល់​សប្តិ​របស់​អ្នក​យាម​នោះ​មែន។ ថៅ​កែ​ក៏​ប្រគល់​រង្វាន់​ $1000 ឲ្យ​ទៅ​អ្នក​យាម​នោះ តែ​គាត់​ចាំ​បាច់​ត្រូវ​តែ​ដេញ​អ្នក​យាម​នោះ​ចេញ​ពីការងារ​ តើ​មក​ពី​មូល​ហេតុ​អ្វី?
ព្រោះ​អ្នក​យាម​នោះ​ដេក​នៅ​ពេល​យាម។
(១០) គេ​ឃើញ​មាន​បុរស​ពីរ​នាក់​លើ​វាល​ខ្សាច់ ម្នាក់​ស្លាប់​ ម្នាក់​ទៀត​នៅ​រស់។ ពេល​ពិនិត្យ​ទៅ​ឃើញ​ថា សាក់កាដូ (កាបូប​ស្ពាយ) របស់​អ្នក​ស្លាប់​បិទជិត តែ​កាបូប​ស្ពាយ​របស់​អ្នក​រស់​បើក​ចំហ។ តើ​បុរស​នោះ​ស្លាប់​ដោយ​សារ​មូល​ហេតុ​អ្វី?
លោត​ឆ័ត្រ​។
(១១) តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ មាន​បុរស​កំសត់​ម្នាក់​​ស្រឡាញ់​គ្នា​ជាមួយ​បុត្រី​សេដ្ឋី។ សេដ្ឋី​ដឹង​ហើយ​ខឹង​យ៉ាង​ខ្លាំង​ក៏​រក​វិធី​បំបែក​អ្នក​ទាំង​ពីរ តែ​គាត់​ក៏​ចង់​ឲ្យ​បុត្រី​ព្រម​ចាក​ចេញ​ពី​បុរស​នោះ​ទាំង​អស់​ចិត្ត​ដែរ ទើប​គាត់​លើក​ជា​ការ​ភ្នាល់​មួយ​ថា នៅ​ក្នុង​ប្រអប់​ខ្មៅ​មួយ​ មាន​ក្រដាស​ពីរ​សន្លឹក​ មួយ​សន្លឹក​សរសេរ​ថា “​បែក” មួយ​សន្លឹក​ទៀត​សរសេរ​ថា “​ជួប”​ ប្រសិន​បើ​បុរស​នេះ​ចាប់​បាន​ក្រដាស​មួយ​ណា​ បុរស​នោះ​ត្រូវ​គោរព​តាម​។ សេដ្ឋី​បាន​រៀប​ឧបាល​កល​ ដោយ​ដាក់​​ក្រដាស​ទាំ​ងពីរ​សន្លឹក​សរសេរ​ពាក្យ​ថា​ “បែក”​។ តើ​បុរស​នោះ​ដោះ​ស្រាយ​យ៉ាង​ណា​ ​ទើប​អាច​រៀបការ​ជាមួយ​បុត្រី​សេដ្ឋី​បាន?
បុរស​នោះ​ចាប់​មួយ​ សន្លឹក​ទុក​ក្នុង​ដៃ​ រួច​ហើយ​ឲ្យ​សេដ្ឋី​បង្ហាញ​មួយ​សន្លឹក​ទៀត​ ដែល​មួយ​សន្លឹក​នោះ​សរសេរ​ថា “បែក”។ នៅ​ចំពោះ​មុខ​មហា​ជន​ សេដ្ឋី​មិន​ចង់​ឲ្យ​គេ​ដឹង​ថា​ខ្លួន​លេង​ល្បិច​ឡើយ ពិត​ជា​ព្រម​ទទួល​ស្គាល់​ថា​មួយ​សន្លឹក​ដែល​នៅ​ក្នុង​ដៃ​បុរស​នោះ​សរសេរ​ថា “​ជួប”។
(១២) មនុស្ស​៤​នាក់​ជិះ​ទូក​លេង ស្រាប់​តែ​ទូក​ក្រឡាប់​ធ្លាក់​ទឹក​ទាំង​អស់​គ្នា​។ ពេល​គេ​ពិនិត្យ​ទៅ​ស្រាប់​តែ​ឃើញ​ថា គ្មាន​បុរស​ម្នាក់​ណា​ទទឹក​ខ្លួន​សោះ។ តើ​មក​ពី​មូល​ហេតុ​អ្វី?
ព្រោះ​អ្នក​ទាំង​បួន​សុទ្ធ​តែ​ជា​មនុស្ស​ស្រី។
Source:worldpress.com

No comments:

Post a Comment