Menu

Wednesday, September 2, 2015

ចង់ដឹងទេ ? តើប្រទេសណា តូច ធំ មាន ក្រ ជាងគេលើពិភពលោក?

យើង​គួរ​យល់ដឹង​ខ្លះៗ ពី​ប្រទេស​នៅលើ​ពិភពលោក​យើង​នេះ ដែលមាន​ប្រមាណ ២០០ ប្រទេស មាន ភាសា វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ និង ភាពរុងរឿង​ខុសៗ​គ្នា បើ​យកមក​ប្រៀបធៀប​គ្នា ច្បាស់​ណាស់​ថា​នឹងមាន​ប្រទេស​ខ្លះ លេចធ្លោ​ជាងគេ​គួរកត់សម្គាល់ ។​
- ​ប្រទេស​ដែល​ធំ​បំផុត​ក្នុង​ពិភពលោក : គឺ​សាធារណរដ្ឋ​សហព័ន្ធរុស្ស៊ី មាន​ផ្ទៃដី​ទាំងអស់ 17.124.442 គីឡូម៉ែត្រ​ការ៉េ ស្មើ 11,5% នៃ​ផ្ទៃដី​ទាំងអស់​របស់​ពិភពលោក ឈ្មោះ​ទីក្រុង​ម៉ូស្គូ ។​
image002
- ​ប្រទេស​ដែល​តូច​បំផុត​ក្នុង​ពិភពលោក : គឺ​រដ្ឋ​វ៉ា​ទី​កង់ ផ្ទៃដី​តែ 0,44 គីឡូម៉ែត្រ​ការ៉េ ស្ថិតនៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ប្រជាជន​ក៏​តិចជាងគេ​បំផុត​ដែរ ចាត់ទុកជា​វិហារ​សង់​កាតូលិក​សម្រាប់​ពិភពលោក​ទាំងមូល ដែលមាន​សម្តេច ប៉ាប គ្រប់គ្រង ។​
image003
- ​ប្រទេស​ដែលមាន​បំផុត​ក្នុង​ពិភពលោកៈ គឺ​ប្រទេស​កាតារ ។ កាតារ​ជា​ប្រទេស​ផលិត​ប្រេង​ដ៏​ច្រើន មាន​ចំណូល​ប្រមាណ​ដ៏​ច្រើន​មហាសាល 85% ពី​ការនាំ​ប្រេង​ចេញ ជា​ប្រទេស​អ្នកមាន​បំផុត ក្នុង​ពិភពលោក ។ កម្រិត GDP (PPP) ក្នុង​ម្នាក់ 154.334,5$ ក្នុង​មួយឆ្នាំ (​ទិន្នន័យ​ឆ្នាំ ២០១៤) ។​
image004
– ​ប្រទេស​ដែល​ក្រ​បំផុត​ក្នុង​ពិភពលោកៈ គឺ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ។ ភាព​រុំ​ា​រ៉ៃ​នៃ​ភ្លើងសង្គ្រាម​ក្នុងស្រុក ធ្វើឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ធ្លាក់​ដុនដាប បណ្តាលឱ្យ​កម្រិត GDP (PPP) ក្នុង​ម្នាក់ 415$ ក្នុង​មួយឆ្នាំ ។​
image005
- ​ទេស​ដែល​រងារ​បំផុត​ក្នុង​ពិភពលោក : គឺ​ប្រទេស​រុស្ស៊ី ។ រដូវរងារ​នៅ​ភាគ​ខាងជើង សីតុណ្ហភាព ធ្លាក់​ដល់ -40 អង្សា​ស៊ែ​ល​ស៊ុ​ស ឯ​រដូវក្តៅ សីតុណ្ហភាព​ធ្លាក់​ដល់ -3 អង្សា​ស៊ែ​ល​ស៊ុ​ស ។ មានការ​កំណត់ទុក​មួ​យ​របស់​អ្នកភូមិ អូ​ម​យ៉ាខ​ន ធ្លាក់​ដល់ -68 អង្សា​ស៊ែ​ល​ស៊ុ​ស ។​
image006
- ​ប្រទេស​ដែល​ក្តៅ​បំផុត​ក្នុង​ពិភពលោក : គឺ​ប្រទេស​លី​ប៊ី ស្ថិតនៅក្នុង​ទ្វីបអាហ្វ្រិក​ខាងជើង សីតុណ្ហភាព​ឡើងដល់ 57.8 អង្សា​ស៊ែ​ល​ស៊ុ​ស ។​
image007
- ​ប្រទេស​ដែលស្អាត​បំផុត​ក្នុង​ពិភពលោក : គឺ​ប្រទេស​ស្វី​ស ។ មហាវិទ្យាល័យ​យេ​ល និង មហាវិទ្យាល័យ​កូ​ឡំ​បៀ បាន​ចាត់​លំដាប់ថ្នាក់​ចំពោះ​ប្រទេស​ស្វី​ស ជា​ប្រទេស​ស្អាត​បំផុត​ក្នុង​ពិភពលោក ដោយ​ផ្អែកទៅលើ​ សន្ទ​ស្សន៍​ផ្នែក​បរិស្ថាន (Environmental Performance Index หรือ EPI) បានទទួល​ពិន្ទុ 87,67 (​ក្នុង​ឆ្នាំ ២០១៤) ។​
image008
- ​ប្រទេស​ដែលមាន​សុវត្ថិភាព​បំផុត​ក្នុង​ពិភពលោក : គឺ​ប្រទេស​ជប៉ុន ។ ពី​ការចាត់​លំដាប់ថ្នាក់​រប​ស់​អង្គការ ដើម្បី​សហការ និង អភិវឌ្ឍ បាន​លើក​ប្រទេស​ជប៉ុន​ជា​ប្រទេស មាន​សុវត្ថិភាព​បំផុត​ក្នុង​ពិភពលោក ។ តាម​ស្ថិតិ​ឃើញថា មាន​ប្រជាករ​ត្រឹមតែ 1,4% ប៉ុណ្ណោះ​របស់​ប្រទេស ដែល​រងគ្រោះ​ខាង​ឧក្រិដ្ឋកម្ម ក្នុង​រយៈពេល ១២ ខែ និង 77% នៃ​ប្រជាករ​មាន​សុវត្ថិ​ភាពល្អ ពេល​ដើរលេង​កណ្តាលយប់​ម្នាក់​ឯង ។​
Mt. Fuji with fall colors in japan.
- ​ប្រទេស​ដែល​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភពលោក : គឺ​ប្រទេស​អុីរ៉ាក់ ។ ជា​កន្លែង​ប្រជុំ​ទៅដោយ​ភេរ​វករ ចលាចលបះបោរ​ ព្រមទាំង​សង្គ្រាមស៊ីវិល បង្កឡើង​ដោយ​ពួក​ឧទ្ទាម​ផ្សេងៗ ដូចជា ក្រុម ISIS ជាដើម ។​
image010
– ​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​បំផុត​ក្នុង​ពិភពលោក : គឺ​ប្រទេស​សាធារណរដ្ឋ​ប្រជា​មាន​និ​ត​ចិន មាន​ប្រជាជន​ច្រើនជាងគេ​រហូត​កាល គឺ 1,3 ពាន់​លាន​នាក់ ឬ 19,1% នៃ​ប្រជាជន​ទាំងអស់​លើ​ពិភពលោក ។
image011
– ​ប្រទេស​ដែលមាន​ប្រជាជន​តិច​បំផុត​ក្នុង​ពិភពលោក : គឺ​ប្រទេស​រដ្ឋ​វ៉ា​ទី​កង់ ។ មាន​ប្រជាជន​ត្រឹមតែ 900 នាក់​ប៉ុណ្ណោះ ឬ 0,00002% នៃ​ប្រជាជន​លើ​ពិភពលោក​ទាំងអស់ ។​
image012
- ​ប្រទេស​ដែលមាន​ប្រព័ន្ធ​សិក្សា​ល្អ​បំផុត​ក្នុង​ពិភពលោក : ដោយ​ការសហការ​ពី ៦ អង្គការ​អន្តរជាតិ បាន​បូក​ស្ថិតិ ពី​ការត្រួតពិនិត្យ​ប្រព័ន្ធ​សិក្សា​ពី 200 ប្រទេស​ទូទាំង​ពិភពលោក បានផ្តល់​ចំណាត់ថ្នាក់​ល្អ​បំផុត​ផ្នែក​ប្រព័ន្ធ​សិក្សា ទៅលើ​ប្រទេស​កូរ៉េខាងត្បូង ដែល​កែទម្រង់​ថ្មី (New Educational System) ។​
image013
- ​ប្រទេស​ដែល​ចាស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក : គឺ​ប្រទេស​អេ​ហ្ស៊ី​ប មានកំណើត​តាំងពី 3.150-3.500 ឆ្នាំមុន​គ្រឹ​ស្ត​សករាជ ដោយ​ការគ្រប់គ្រង​ពី ហ្វា​រ៉ូ​ហ៍ គ្រប់​ជំនាន់ នាំ​អេ​ហ្ស៊ី​ប​គ្រង​អាណាចក្រ​បាន​ដល់ 3000 ឆ្នាំ ដោយមាន​ស្ថាបត្យកម្ម​សំខាន់ៗ គឺ​ពីរ៉ាមីដ និង ស្វ៊ី​ង (SPHINX) ដ៏​ធំ បង្ហាញ​ពី​ភាព​ថ្កុំថ្កើង ខាង​បុរាណវត្ថុ ។​
image014
- ​ប្រទេស​ដែលមាន​សេចក្តីសុខ​បំផុត​លើ​ពិភពលោក : គឺ​ប្រទេស​ស្វី​ស ។ វេ​ប​សាយ World Happiness Report បាន​ចាត់​លំដាប់​ប្រទេស ដែលមាន​សេចក្តីសុខ​បំផុត​ក្នុង​ឆ្នាំ ២០១៥ នេះ គឺ​ប្រទេស​ស្វី​ស ៕
image015
Source:www.matenak.com

No comments:

Post a Comment